ភ្នំពេញ: ស្ថានតំណាងពាណិជ្ជកម្មថៃ នឹងរៀបចំធ្វើ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៩ យប់ ជាប្រភេទពិព័រណ៍ ដាក់បង្ហាញទំនិញម៉ាកល្បីៗ ដែលជាទំនិញមិនប៉ះពាល់ ដល់បរិស្ថាន។

ក្នុងនោះមានការតាំងបង្ហាញ ផលិតផលថៃជាង ២៥០ ស្តង់ ដូចជា
១. ផ្នែកចំណីអាហារ & ភេសជ្ជៈ
២. ផ្នែកម៉ូដ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ
៣. ផលិតផលសុខភាព & សម្រស់
៤. សម្ភារៈផ្ទះបាយ និងដេគ័រ
លោក លោកស្រី អាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទ ក្នុងតម្លៃសមរម្យ ។ ជាពិសេស នៅក្នុង ពិព័រណ៍នេះ បានបានជ្រើសរើសយកទំនិញថៃ ម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា។

ក្នុងកំឡុងពេលរៀបចំពិព័រណ៍នេះ នឹងមានរៀបចំការគុំតន្រ្តីដ៏ធំដែលមានតារាចម្រៀង និងតារា កំប្លែងល្បីៗ សម្តែងជូនទស្សនាពេលយប់ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ជារៀងរាល់ថ្ងៃ។
សូមអញ្ជើញមកទស្សនា “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ អោយបានច្រើនកុះករ។

“ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” ផលិតផលថៃ ជួយដល់ពិភពលោក មិនប៉ះពាល់ដល់បរិស្ថាន៕
