ព័ត៌មានជាតិ

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន​ បានរួមចំណែក ផ្តល់ផលប្រយោជន៍ ដល់កម្ពុជានិងពិភពលោក

ភ្នំពេញ ៖ មន្ត្រីជំនាញសេដ្ឋកិច្ច និងអ្នកសិក្សាស្រាវជ្រាវ នៅកម្ពុជាបានលើកឡើងថា គំនិតផ្តូចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវគឺជាគោលនយោបាយបើកចំហរ និងសមាហរណកម្ម សេដ្ឋកិច្ចរបស់ចិន ទៅកាន់សកលោក ។

លោក បណ្ឌិត គីសេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិន ត្រូវបានលើកឡើង ដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបានផ្សារភ្ជាប់យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាមួយប្រទេស និងតំបន់ ដែលចូលរួមកិច្ចកសាង” ខ្សែក្រវាត់និងផ្លូវ” នេះ។

បច្ចុប្បន្ននេះ ប្រទេសចិន បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង« «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ដែលធ្វើឱ្យគម្រោងសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាច្រើន ត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា បានគ្របដណ្តប់លើគ្រប់ វិស័យ ដូចជាកសិកម្ម ថាមពល ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាដើម។

លោក បន្តថា « ប្រទេសចិនគឺជាប្រទេសដ៏ធំមួយ ដែលមានប្រជាជនប្រហែលជា ២០% នៃចំនួនប្រជាជនពិភពលោក ហើយក៏ប្រទេស ដែលមានទំហំ សេដ្ឋកិច្ចធំទី២ នៅលើសាកលលោកផងដែរ ។ ប្រទេសនេះត្រូវបានគេចាត់ទុកថា ជាប្រទេស ដែលមានការលូតលាស់ សេដ្ឋកកិច្ចក្នុងល្បឿន ដ៏លឿន មួយក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយនេះ។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ឆ្លងតាមរយៈការអនុវត្តគោល នយោបាយធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលខាងពាណិជ្ជកម្មនិងវិនិយោគ ប្រទេសចិនបានពង្រីកការ នាំចូលដោយម្ចាស់ការ បន្ធូរបន្ថយលក្ខខណ្ឌ ស្តីពីការអនុញ្ញាតឱ្យចូលទីផ្សារ ក៏ដូចជាអនុវត្តគោល នយោបាយការពារកម្មសិទ្ធិបញ្ញា ដើម្បីបង្កើតបរិយាកាសធ្វើពាណិជ្ជកម្ម លំដាប់ឈានមុខលើឆាកអន្តរជាតិ ។»

លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រទេសចិនបាននឹងកំពុងបង្កើន និងព្យាយាមកសាងសហគមន៍ចំនួនពីរគឺ គឺសហគមន៍រួមជីវិត និងសហគមន៍រួមវាសនា។

សំឡេង៖ «ទាក់ទងទៅនឹងកិច្ចសហប្រតិប្រតិបត្តិការជាមួយប្រទសផ្សេងៗ …ប្រទេសចិនបាននឹងកំពុងបង្កើន និងព្យាយាមកសាងសហគមន៍ចំនួនពីរគឺ គឺសហគមន៍រួមជីវិត និងសហគមន៍រួមវាសនា ហើយចិនជាប្រទេសមានមូលធនមនុស្សច្រើនជាងគេនៅលើពិភពលោក»។

លោកសាលសុខ វិស័យ ជាគរុនិស្សិតមួយរូបបានទទួលស្គាល់ថា តាមរយៈគំនិតផ្តូចផ្តើមខ្សែក្រវាត់ និងផ្លូវ ប្រទេសចិន បានផ្តល់នូវផលប្រយោជន៍ ជាច្រើនសម្រាប់ពិភពលោក ជាពិសេសកម្ពុជា៖ « ប្រទេសចិនបានជួយប្រទេសកម្ពុជាច្រើនដូចជាផ្លូវថ្នល់ ស្ពាន និងជំនួយផ្សេងលើគ្រប់វិស័យ»
សូមបញ្ជាក់ថា «ខ្សែក្រវាត់និងផ្លូវ» ប្រកាន់ខ្ជាប់ការរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងរួមចែករំលែក ហើយឆ្លងកាត់អរិយធម៌ វប្បធម៌ របបសង្គម ផ្សេងៗគ្នា និងគម្លាត នៃដំណាក់កាលអភិវឌ្ឍន៍ ត្រួសត្រាយផ្លូវថ្មីសម្រាប់ការប្រាស្រ័យទាក់ទងរបស់ប្រទេសនានា កសាងក្របខ័ណ្ឌថ្មី នៃកិច្ច សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងប្រមូលផ្តុំផលប្រយោជន៍រួមធំបំផុត នៃការអភិវឌ្ឍរួម របស់មនុស្សជាតិ ឆ្ពោះទៅកាន់ដំណើរដ៏ស្វាហាប់ នៃកិច្ចកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ដែលពឹងផ្អែកទៅវិញទៅមក ដោយត្រួសត្រាយមាគ៌ាថ្មី សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ដើម្បីរួមគ្នាសម្រេច ទំនើបកម្ម ដែលអភិវឌ្ឍដោយសន្តិវិធី សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសម្រចបាន នូវវិបុលភាពរួមគ្នា៕
អត្ថបទដោយ វិទ្យុមិត្តភាព កម្ពុជាចិន

To Top