ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជឿថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងនៅតែបន្តភាពជាដៃគូការងារដ៏ល្អជាមួយកម្ពុជា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជំនឿយ៉ាង មុតមាំថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងនៅតែបន្តភាពជាដៃគូការងារដ៏ល្អជាមួយកម្ពុជា នាពេលអនាគតទៀត ។

ការបង្ហាញជំនឿរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនាថ្ងៃ១៥ សីហា ក្នុងឱកាសអនុញ្ញាតឲ្យលោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសលោកនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាពេលឆាប់ៗ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណ ទៅកាន់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាលោក Asad Yaqub ចំពោះកិច្ចសហប្រតិបត្តិយ៉ាងសកម្មកន្លងមក ជុំវិញការប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងកិច្ចការពាក់ព័ន្ធនានា។

លោកឧបនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា «សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងនៅតែបន្តភាពជាដៃគូការងារដ៏ល្អជាមួយកម្ពុជា នាពេលអនាគតបន្តទៀត» ៕

To Top