ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិសូមប្រកាសជាឱឡារិក ថ្កោលទោសយ៉ាង ដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ ទង្វើទាំងឡាយ ដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេស ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញ ពីការបោះឆ្នោត គឺជាទង្វើបំពានច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបាន និងត្រូវតែទទួលរងនូវវិធានការបង្ក្រាបយ៉ាង ម៉ឺងម៉ាត់ ដោយគ្មានការលើកលែង។
យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញា និងត្រៀមខ្លួន គោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដោយការពារឱ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាពជាតិនិងសណ្តាប់ធ្នាប់សាធាណៈ នៃព្រះរាជាណាចក្រកម្ពុជា មិនឱ្យក្រុមឧទ្ទាមណាមួយមកបំផ្លិចបំផ្លាញបានឡើយ ទោះស្ថិតក្នុងតម្ល
ណាក៏ដោយ ។
យើងខ្ញុំទាំងអស់គ្នា ប្រកាសប្ដេជ្ញា បង្ក្រាបឱ្យខាងតែបាននូវរាល់ឧបាយកលទុច្ចរិតទាំងឡាយ ដែលមានចេតនាបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ។ ប្ដេជ្ញាចូលរួមការពារឱ្យខាងតែ បាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់ សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដោយប្រើមធ្យោបាយហឹង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់ ៕
























