តាកែវ៖ កសិករឃុំចំប៉ា ដែលបានប្រើប្រាស់ជីសរីរាង្គព្រៃស្នួល បានបង្ហាញក្ដីរំភើបរីករាយ បន្ទាប់ពីទទួលបាន ទិន្នផលស្រូវកើនឡើង គួរឱ្យកត់សម្គាល់។

ក្នុងទឹកមុខញញឹមរីករាយ លោក គង់ វ៉ុង កសិករគំរូឃុំចំប៉ា បានថ្លែងប្រាប់ឱ្យដឹងថា នៅក្នុងឆ្នាំនេះលោកទទួលបាន ទិន្នផលស្រូវ១២៩ប៉ាវ (១ប៉ាវ៨០គីឡូក្រាម) ក្នុងទំហំដី១.៥ហិចតា ដែលកើនឡើងជាង៣០ប៉ាវ បើប្រៀបទៅនឹងឆ្នាំមុនៗ ។ ចំពោះតម្លៃស្រូវនៅក្នុងឆ្នាំនេះលោកលក់បានក្នុងថ្លៃ ១២០០រៀលក្នុងមួយគីឡូក្រាម។ចំពោះពូជស្រូវគឺលោក បានជ្រើសយកពូជOM54 51។

លោកបញ្ជាក់ថា «ឆ្នាំនេះខ្ញុំបានកាត់បន្ថយការប្រើប្រាស់ជីគីមីប្រមាណ៥០% ដោយប្ដូរមកប្រើប្រាស់ ជីសរីរាង្គព្រៃស្នួលអស់៤ប៊ីដុង»។

លោកឱ្យដឹងថា បើគិតពីការចំណាយ គឺជួយសម្រាលថ្លៃដើមបានច្រើន ហើយទទួលបានទិន្នផលកើនឡើងបន្ថែមទៀត៕

