ពោធិ៍សាត់៖ លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុក និង អភិបាលរងស្រុកមួយរូប។
ពីធីប្រកាសចូលកាន់មុខតំណែងនោះបានធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកកណ្ដៀងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គនាយករងអគ្គីសនីកម្ពុជា,លោកអភិបាលរងខេត្ត,សមាជិកក្រុមប្រឹក្សាខេត្ត,លោកអភិបាលស្រុក/ក្រុង,កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានមន្ទីរ ស្ថាប័ននានាក្នុងខេត្ត ,សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និង មន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។

យោងអនុក្រឹត្យលេខ ៨០៨អនក្រ,តតចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានសម្រេចតែងតាំងលោកណារ៉ា ចំរើន ឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ ៦ អោយកាន់មុខតំណែងជាអភិបាល នៃ គណះអភិបាលស្រុកកណ្តៀង។


ដោយឡែកបើយោងតាមប្រកាសលេខ ៤៥០២ប្រក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃត្រូវបានសម្រេចតែងតាំងលោកឌឹម ទូច អោយចូលកាន់មុខតំណែងជាអភិបាលរងស្រុកកណ្តៀង៕
