ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឱ្យបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីពលរដ្ឋ និងសាធារណជនទូទៅចូលរួមអភិវឌ្ឍនៅតំបន់ព្រំដែន ជាពិសេសការអភិវឌ្ឍផ្លូវក្រវាត់ព្រំដែន។
សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
