ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យបន្តសេវាផ្ដល់ លិខិតឆ្លងដែនធម្មតា ជូនពលរដ្ឋខ្មែរនៅកូរ៉េ ចំនួន ៦០ថ្ងៃទៀត

រូបភាពស្ថានទូតខ្មែរ នៅកូរ៉េ

ភ្នំពេញ៖ ដោយបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ស្ថានទូតនឹងបន្តសេវាផ្ដល់ លិខិតឆ្លងដែនធម្មតា នៅសាធារណៈរដ្ឋកូរ៉េ ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍)។ នេះ បើតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ ជំរាបជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ ។

ការអនុញ្ញាតឡើងវិញនេះ បន្ទាប់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ ថា ការផ្តល់សេវាលិខិតឆ្លងដែន ធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅកូរ៉ នឹងត្រូវបិទបញ្ចប់ចាប់ពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top