ភ្នំពេញ៖ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ មានសមត្ថកិច្ច ចុះតាមដានត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងតាមដាន ចំពោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ លើករណីធ្វើប្រតិបត្តិការក្រៅដែនអាជ្ញាបណ្ណ។

ការណែនានេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤ ក្រោមការដឹកនាំ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប។

នាឱកាសនោះ លោកអភិបាលរងខេត្ត បានណែនាំដល់គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងស្រុកធ្វើការចុះត្រួតពិនិត្យ ទប់ស្កាត់បញ្ឈប់ជាបន្ទាន់ នូវការធ្វើប្រតិបត្តិការអាជីវកម្មឆ្នោតឡូតូ និង ឆ្នោតផ្សងសំណាងទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោកបន្តថា សម្រាប់ក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មឆ្នោត-ឡូតូ និង ឆ្នោតផ្សងសំណាងនៅក្នុង ភូមិសាស្ត្រខេត្តសៀមរាប ដែលបានស្នើសុំប្រតិបត្តិការអាជីវកម្មមក រដ្ឋបាលខេត្តសៀមរាប ត្រូវអនុត្តតាមការណែនាំ លិខិតបទដ្ឋានគ តិយុត្តរបស់គណៈកម្មកា រគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា តាមរយៈសេចក្តីណែនាំរបស់អគ្គ លេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជាស្តីពីការធ្វើអាជីវកម្ម ល្បែងផ្សងសំណាងនៅកម្ពុជារបស់ ប្រតិបត្តិករល្បែងផ្សង សំណាង។

លោកអភិបាលរងខេត្តសង្កត់ធ្ងន់ទៀតថា ក្នុងនោះ រដ្ឋបាលខេត្តសៀមរាប ក៏បានដាក់នូវគោលការណ៍ណែនាំ មួយចំនួនដល់ក្រុមហ៊ុន ត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស ពាក់ព័ន្ធនឹងគោលការណ៍ នីតិវិធី បែបបទ សម្រាប់ការធ្វើប្រតិបត្តិកា រអាជីវ កម្មឆ្នោតឡូតូ និ ង ឆ្នោតផ្សងសំណាងរបស់គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៕



