ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងតម្រង់ទិស លើការសាងសង់កែលម្អនិងការអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍ អាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិ។
សូមបញ្ជាក់ថា គណៈកម្មការតាមដាន ត្រួតពិនិត្យ និងតម្រង់ទិស លើការសាងសង់កែលម្អ និងការអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍ អាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិ ដែលសរសេរជាអក្សរកាត់ថា «គ.ត.អ» ដើម្បីធានាពង្រឹងសុវត្ថិភាពសន្ដិសុខ និងធានានិរន្ដរភាព នៃការអភិវឌ្ឍអាកាសយានដ្ឋាន និងអន្ដរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា៕




