ភ្នំពេញ៖ កម្មករ-កម្មការិនី រោងចក្រន អ៊ី មេជ ហ្គាម៉ីន (ខេមបូឌា) ឯ.ក បង្ហាញស្មារតីស្នេហាជាតិតាមរយៈការចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
កម្មការិនី បួរ សេងហុង បានលើកឡើងថា ខ្លួនពិតជាមានការសប្បាយចិត្តជាខ្លាំងដែលបានជួយដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាចំណែកនៃការអភិវឌ្ឍប្រទេសជាតិ។




ជាមួយគ្នានោះ កម្មករ ហាំ ហ៊ត់ បានបញ្ជាក់ថា ការជួយនេះជាការជួយតាមទឹកចិត្ត និងជាជំនួយដល់រាជរដ្ឋាភិបាលដើម្បីកសាងផ្លូវតាមព្រំដែន ទោះបីជាការជួយតិចតួចក្តីតែជាទឹកចិត្ត។




ក្នុងនោះ កម្មការិនី បួរ សេងហុង ក៏បានអំពាវនាវឱ្យកម្មករទាំងអស់ចូលរួមឧបត្ថម្ភក្នុងមូលនិធិនេះ ទោះជាតិចក្តីច្រើនក្តី តែវាជាការចូលរួមដោយស្ម័គ្រចិត្ត៕
