ព័ត៌មានជាតិ

លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារ ជាមួយប្រធានាធិបតី អាហ្រ្វិកខាងត្បូង

នារសៀលថ្ងៃទី ២ ខែកញ្ញា នៅវិមានសភា ប្រជាជន ទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបាន ជួបពិភាក្សាការងារ ជាមួយលោក Ramaphosa ប្រធានាធិបតី នៃអាហ្វ្រិកខាងត្បូង ដែលបានអញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ កំពូល ឆ្នាំ២០២៤ នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ព្រមនិងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានប្រកាសលើកកម្ពស់ទំនាក់ទំនង រវាងចិននិងអាហ្វ្រិកខាងត្បូង ឱ្យទៅជាទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី ។
ថ្លែងក្នុងកិច្ច ជំនួប លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរ គួរតែក្តាប់ជាប់នូវ “ទិសដៅចំនួន ៣ ” ដើម្បីអភិវឌ្ឍទំនាក់ទំនង បែបថ្មីរវាងប្រទេសទាំងពីរ ពោលគឺ ទីមួយគឺទិសដៅនយោបាយរួម ដើម្បីជំរុញការអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ។ ទីពីរគឺទិសដៅ នៃកិច្ច សហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ ទៅវិញទៅមក និងឈ្នះ-ឈ្នះ រួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល បញ្ញា សិប្បនិម្មិត និងថាមពលថ្មី ជាដើម។ ទី៣ គឺទិសដៅ នៃឆន្ទៈប្រជាជន ដែលមានមេត្រីភាព ពីជំនាន់មួយទៅជំនាន់មួយ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍធនធាន មនុស្ស ក៏ដូចជាផ្តល់អាហារូបករណ៍ និងឱកាសទទួលការ បណ្តុះបណ្តាល បន្ថែមទៀតជូនចំពោះយុវជនអាហ្វ្រិកខាងត្បូង ។

ជាការឆ្លើយតប លោក Ramaphosa បានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទីបួន នៅប្រទេសអាហ្វ្រិក ខាងត្បូង ដោយជោគជ័យ កាលពីឆ្នាំ២០២៣ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យការអភិវឌ្ឍ ទំនាក់ទំនងអាហ្វ្រិកខាងត្បូង និងប្រទេសចិនឈានចូលក្នុង “យុគសម័យមាស” ៕

To Top