បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការកាន់កាប់មាសរបស់រុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងទំហំប្រមាណជា ១៨៨,៩ ពាន់លានដុល្លារ ហើយចំណែកនៃដុំមាសនៅក្នុងទុនបម្រុងអន្តរជាតិ របស់ប្រទេសឥឡូវនេះលើសពី ៣០ភាគរយ ជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្សកន្លងមកនេះ។
ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសុក្រថាតម្លៃនៃរូបិយវត្ថុមាសនៅក្នុងអន្តរជាតិ
ទុនបម្រុងបានកើនឡើងជាង ៩ពាន់លានដុល្លារ ឬ ៥,១ភាគរយ ចាប់តាំងពីដើមខែសីហា។
តម្លៃមាសបានកើនឡើង ៣,៦ភាគរយ នៅក្នុងខែសីហាដើម្បីបញ្ចប់ខែនៅត្រឹមតម្លៃ ២,៥១៣ដុល្លារក្នុងមួយអោន ដែលមានន័យថាផ្នែកសំខាន់នៃការកើនឡើង នៃតម្លៃនៃការកាន់កាប់របស់រុស្ស៊ី គឺដោយសារតែឥទ្ធិពលនៃការវាយតម្លៃឡើងវិញ។
នេះនៅតែជាចំណែកខ្ពស់បំផុតនៃរូបិយវត្ថុមាសនៅក្នុងទ្រព្យសម្បត្តិអន្តរជាតិរបស់រុស្ស៊ីចាប់តាំងពីខែមករា ឆ្នាំ២០០០ នៅពេលដែលវាបានកើនឡើងប្រមាណជា ៣១,២ភាគរយគឺជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសត្រូវបានកត់ត្រាក្នុងខែមករាឆ្នាំ១៩៩៣ ដែលគ្រានោះរុស្សីធ្វើបាន ៥៦,៩ភាគរយកំណើន។
យោងតាមធនាគារកណ្តាល ទុនបំរុងអន្តរជាតិរបស់ប្រទេសបានបន្តកើនឡើង ដោយឡើងទៅដល់ ៦១៣,៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១ ខែកញ្ញា កើនឡើងជាង ១១ពាន់លានដុល្លារ ធៀបនឹងខែមុន៕
ប្រែសម្រួល៖ ស៊ុនលី