ព័ត៌មានជាតិ

អ៊ុយក្រែន ដាក់ពង្រាយយន្តហោះ គ្មានមនុស្សបើករហស្សនាម dragon drones ប្រឆាំងនឹងកងទ័ពជួរមុខរបស់រុស្ស៊ី

RT News

បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមហោះហើរ យន្តហោះគ្មានមនុស្សបើក (UAVs) ដែលទម្លាក់សារធាតុដែលក្តៅខ្លាំង ដែលជាលោហៈធាតុរលាយ ទៅលើកងកម្លាំងរុស្ស៊ីនៅផ្នែកជួរមុខ។ អាវុធយុទ្ធភណ្ឌបំពាក់លើយានដ្រូននេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយពួកណាស៊ី និងសម្ព័ន្ធមិត្តក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម CNN ដែលសរសេរនៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ថា ក្នុងអំឡុងពេលសប្តាហ៍មុន បណ្តាញ Telegram ជាច្រើនដែលភ្ជាប់ទៅនឹងយោធាអ៊ុយក្រែន បានចេញផ្សាយវីដេអូ នៃយន្តហោះគ្មានមនុស្សបើក ហោះហើរទាប ហើយបាន “បាញ់ភ្លើង” សំដៅលើទីតាំងរុស្ស៊ីនៅក្នុងតំបន់ព្រៃ។

UAVs ដែលត្រូវបានគេដាក់រហស្សនាមថា “dragon drones ” ដោយសារលោហៈក្តៅរលាយ ដែលគេដាក់ពង្រាយនោះ គឺវាស្រដៀងនឹងភ្លើងដែលចេញពីមាត់សត្វទេវកថានោះ ឬ សត្វនាគ បានបង្កើតការផ្លាស់ប្តូរថ្មី លើបច្ចេកវិទ្យាជាប្រវត្តិសាស្ត្រ។

Thermite គឺជាល្បាយនៃម្សៅអាលុយមីញ៉ូម និងអុកស៊ីដដែកដែលឆេះ នៅសីតុណ្ហភាពរហូតដល់ ២.២០០ អង្សាសេ (៤.០០០ អង្សាហ្វារិនហៃ)។ គ្រាប់រំសេវអាចច្រៀកលោហធាតុ ឬបំផ្លាញរុក្ខជាតិយ៉ាងឆាប់រហ័ស ដែលផ្តល់គម្របដល់កងទ័ព។ អាវុធដែលឆេះដូចជា thermite, napalm និង phosphorus ពណ៌ស មិនត្រូវបានហាមឃាត់នោះទេស ម្រាប់ការប្រយុទ្ធក្រោមច្បាប់អន្តរជាតិ។

សារធាតុលោហៈក្តៅខ្លាំង Thermite ត្រូវបានបង្កើតឡើងដោយអ្នកគីមីវិទ្យា ជនជាតិអាល្លឺម៉ង់ Hans Goldschmidt ក្នុងទសវត្សរ៍ឆ្នាំ១៨៩០ សម្រាប់គោលបំណងស៊ីវិល ប៉ុន្តែវាត្រូវបានប្រើប្រាស់ “ដើម្បីឥទ្ធិពលដ៏គួរឱ្យរន្ធត់” នៅក្នុងសង្គ្រាមលោកទាំងពីរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top