ព័ត៌មានជាតិ

វេទិកាអង្គការ សហប្រតិបត្តិការ សៀងហៃ ស្តីពីស្ត្រី នៅប្រទេសចិន នឹងពិភាក្សា ពីការលើកកម្ពស់សម ភាពរវាងបុរស និងស្ត្រី លើសិទ្ធិអំណាចផ្នែកឌីជីថល

ភ្នំពេញ ៖ វេទិការអង្កការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រីនៅប្រទេសចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ និងពិភាក្សាពីការ លើកកម្ពស់សមភាពរវាងបុរស និងស្ត្រីកសាងនូវ ស ហគមន៍អនាគតរួមគ្នា ដោយនិយាយពីសិទ្ធិអំណាចផ្នែកឌីជីថល ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកា អង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ។

តាមកម្មវិធីនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ពេលព្រឹក ដំណើរទស្សនៈកិច្ច នៅមជ្ឈមណ្ឌល សកម្មភាពស្ត្រី និងកុមារ ខេត្តសានទុង ។ ចំណែកឯពេលរសៀល មានជំនួបទ្វេភាគីរវាង សម្តេចកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ជាមួយនឹង លោកជំទាវ ឈិន យីគីនី (HE Mme Shen Yiqini) ប្រធានសហព័ន្ធនារីចិន និងជាទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត និងចូលរួមក្នុងវេទិការស្ត្រី របស់វេទិការសហប្រតិបត្តិ ការសៀងហៃ និងថ្លែងសុន្ទរកថាគន្លឹះនិងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដំណើរទស្សនកិច្ចក្នុងតំបន់ ។

វេទិកានេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់សមភាពរវាងបុរស និងស្ត្រី និងការកសាង នូវសហគមន៍អនាគតរួមគ្នា នៃអង្គការសហ ប្រតិបត្តិការសៀងហៃ ។ បញ្ហាដែ លនឹងត្រូវពិភាក្សាក្នុងវេទិកាលើកនេះ គឺការផ្តល់សិទ្ធិអំណាចផ្នែកឌីជីថល និង សេដ្ឋកិច្ចដល់ស្ត្រី, ការចែករំលែក បទពិសោធន៍ និងឧត្តមានុវត្តន៍ និងយុទ្ធសាស្ត្រ ក្នុងការផ្តល់សិទ្ធិអំណាចដល់ ស្ត្រីតា មរយៈឌីជីថលភាវូបនីយកម្ម ។

គួររំលឹកផងដែរថា អង្គការសហប្រតិបត្តិការសៀងហៃ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងការជឿ ទុកចិត្តគ្នាទៅវិញទៅមក មិត្តភាព និងភាពជាអ្នកជិតខាងល្អរវាងរដ្ឋជាសមាជិក, ជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋជាសមាជិក ក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិទ្យាសាស្ត្រនិងបច្ចេក វិទ្យា, វប្បធម៌, ការអប់រំ, ថាមពល, ការដឹកជញ្ជូន, ទេសចរណ៍, ការការពារបរិស្ថាន និងរួមគ្នាធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ប្រកបដោយប្រជាធិបតេយ្យ យុត្តិធម៌ និងសមហេតុផល ៕

To Top