ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ដេកយាមត្រី ត្រូវជនល្មើសក្នុង ភូមិលបវាយសម្លាប់

នៅភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមានករណីផ្ទះអំពើហឹង្សាមួយបណ្ដាលអោយបុរសចំណាស់ឈ្មោះ ម៉ាន យូ ភេទប្រុស អាយុ76ឆ្នាំរងបួសធ្ងន់ធ្ងរបាក់ធ្មេញអស់៣និងបែកក្បាលដេរ៦ថ្នេរ ។

លោកតា ម៉ាន យូ បានអោយដឹងថា នៅវេលាម៉ោង ១០និង ១៥នាទីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៤ ខណរូបគាត់កំពុងដេកចាំត្រីចំនុចភូមិសាស្ត្រអូថ្នអង្កាំនោះ ស្រាប់តែជនបង្ករឈ្មោះ ឃិន សុភាន់ អាយុ៥៦ឆ្នាភេទប្រុសរស់នៅក្នុងភូមិជាមួយគ្នាបានជិះម៉ូតូមកទុកខាងត្បូងអូរហើយដើរឆ្លងអូរមកខាងជើងកន្លែងគាត់សំរាកហើយធ្វើការវាយប្រហាររូបគាត់យ៉ាងកំរោលបណ្ដាលអោយគាត់ដួលឈ្លក់ទឹកនិងបែកក្បាល ហើយបាក់ធ្មេញបាត់អស់៣។


ក្រោយកើតហេតុដោយមានកូនចៅជនរងគ្រោះរត់ទៅជួយទើបជនល្មើសរត់គេចខ្លួន។ លុះព្រឹកឡើងថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤ ទើបលោកមេដឹកនាំប៉ូលីសមកធ្វើកំហេតុបន្ទាប់ពីធ្វើពាក្យបណ្ដឹងរួច។


យោងតាមកំណត់ហេតុប៉ូលីសបានរកឃើញធ្មេញចំនួន៣បានជ្រុះនៅចំណុចកើតហេតុនិងបំណែកកែវឆ្លុះ ។ ក្រោយទទួលពាក្យបណ្ដឹងនិងយោងខ្លឹមសារកំណត់ហេតុដែលជនល្មើសបានសារភាពនោះជនបង្ករត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្តន៍រដ្ឋបាលឈូកស ។

To Top