ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកកិច្ចប្រជុំស្តីពីការត្រៀមចុះបោះ បង្គោលព្រំតាមព្រំប្រទល់ និងធ្វើរបងហ៊ុំព័ទ្ធជុំវិញនៃតំបន់ គម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់១

ពោធិ៍សាត់:អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅរសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរស្រុកបើកកិច្ចប្រជុំស្តីពីការត្រៀមចុះបោះបង្គោលព្រំតាមព្រំប្រទល់ និង ធ្វើរបងហ៊ុំព័ទ្ធជុំវិញនៃគម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់១ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។


កិច្ចប្រជុំនោះបានធ្វើឡើងនៅក្រុមហ៊ុនវារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយមានការអញ្ជើញចូលរួមពីលោកហេង សុភាណា អភិបាលរងខេត្ត លោកធាង ឡេងអភិបាលស្រុកវាលវែង លោកប្រធានមន្ទីររ៉ែ និង ថាមពល លោកប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី លោកប្រធានមន្ទីរធនធានទឹក និង ឧតុនិយម លោកប្រធានមន្ទីរសាធារណះការ និង ដឹកជញ្ជូន លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីជំនាញពាក់ព័ន្ធនានា និង តំណាងក្រុមហ៊ុនវារីអគ្គីសនីស្ទឹងពោធិ៍សាត់ ១ ផងដែរ ៕

To Top