ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯក ឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនទីបញ្ជាការស្រាលចំនួន២ គោលដៅ ដែលកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ព្រៃអង់តែន ក្នុងគម្រោងរ៉េតបូកក្រោមជំនួនយឧបត្ថម្ភគាំទ្រពីប្រទេសជប៉ុន នៅក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងបានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការ ការពារទប់ ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្ម ជាតិ ក្នុងរយៈពេលជាង៤ខែ កន្លងទៅនេះ ទទួលបានលទ្ធផលល្អ ដោយគ្មានការកាប់ទន្ទ្រានព្រៃឈេីយកធ្វេីជាកម្មសិទ្ឋជាថ្មី ទាំងនៅភូមិសាស្ត្រប៉ែកខាងលេីខេត្ត និងនៅក្នុងតំបន់ព្រៃលិចទឹក ដែលកង កម្លាំងចម្រុះរបស់យើងកំពុងធ្វើសកម្មភាពជាប្រចាំក្នុងពេលកន្លងទៅ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ កងកម្លាំងចម្រុះទាំងអស់ ត្រូវតែប្ដេជ្ញាចិត្តដាច់ខាតក្នុងការ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាននូវរាល់បទល្មើសធនធានធម្មជាតិ ពិសេស ដាច់ខាតមិនឱ្យមានការកាប់បំផ្លាញព្រៃឈើយកដីរដ្ឋធ្វើជាកម្ម សិទ្ធិជាថ្មីទៀតបានជាដាច់ខាត ។ ចំពោះផ្ទៃដី ដែលក្រុមជនល្មើសបានលួចកាប់ទន្ទ្រានកន្លងមក ត្រូវធ្វើការគ្រប់គ្រងឲ្យបានម៉ត់ចត់ ដើម្បីដាំស្តារព្រៃឈេីឡេីងវិញ និងបានសំណូមពរដល់សមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ថវិកា ប្រេង ឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក ជូនដល់កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជា ការស្រាលទាំង២គោលដៅ គឺទី១ ទីបញ្ជាការស្រាលនៅស្នាក់ការរដ្ឋបាលព្រៃឈើតំបន់៤៤ និងទីបញ្ជាការស្រាលប្រចាំការនៅទីស្នាក់ការរដ្ឋបាលព្រៃឈើតំបន់អូរតាព្រហ្ម ក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្ត កំពង់ធំ ផងដែរ ដេីម្បីបន្តធ្វើសកម្មភាពដោយគ្មានការដកថយឡេីយ។ដោយសំនៀង៕