ព័ត៌មានជាតិ

សហភាពអឺរ៉ុប ជំរុញឱ្យរដ្ឋជាសមាជិក សម្រេចបាននូវគោលដៅ ថាមពលឆ្នាំ២០៣០

afp

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានឲ្យដឹងថា សមាជិកសហភាពអឺរ៉ុប ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការប្រើប្រាស់ថាមពលរបស់សហភាពអឺរ៉ុបឆ្នាំ២០៣០។

បណ្តាប្រទេសសហភាពអឺរ៉ុប បានអនុម័តគោលដៅចងនៅខែតុលា ឆ្នាំ២០២៣ យោងទៅតាមអ្វី ដែលពួកគេគួរតែកាត់បន្ថយការប្រើប្រាស់ថាមពលចុងក្រោយចំនួន ១១,៧ ភាគរយនៅឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងការប្រើប្រាស់ថាមពលដែលបានព្យាករណ៍ សម្រាប់ឆ្នាំ២០៣០ ដោយផ្អែកលើសេណារីយ៉ូយោងឆ្នាំ២០២០។

ពួកគេក៏បានកំណត់ខ្លួនឯងនូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងតិច ៥៥ភាគរយនៅឆ្នាំ២០៣០ បើធៀបនឹងកម្រិតឆ្នាំ ១៩៩០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍បានឲ្យដឹងថា “រដ្ឋសមាជិកទាំងអស់ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យមានមហិច្ឆតាកម្រិតគ្រប់គ្រាន់ និងធានាថាសហភាពអឺរ៉ុប កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅថាមពលរួម និងអាកាសធាតុ សម្រាប់ឆ្នាំ២០៣០”៕

To Top