ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ជម្រុញអោយមន្ទីរអង្គភាពក្នុងខេត្ត ប្រគួតប្រជែងសមត្ថភាពយកចិត្តទុកដាក់ ក្នុងការងារដែលខ្លួនទទួលខុសត្រូវ !

ពោធិ៍សាត់៖ ថ្លែងក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ប្រចាំខែ កញ្ញា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក បញ្ហាគ្រឿងញៀន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសភាពការណ៍សន្តិសុខសង្គម នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកខួយ រីដា អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបានមានប្រសាសន៍ថា លោកលើកទឹកចិត្ត និងស្នើរអោយមន្ទីរ អង្គភាពទាំងអស់នៅក្នុងខេត្តត្រូវធ្វើការប្រគួតប្រជែងសមត្ថភាពការងារ ដែលខ្លួនទទួលខុសត្រូវនៅក្នុងអង្គភាពបស់ខ្លួន។

លោកអភិបាលខេត្តក៍បានមានប្រសាសន៍ សង្កត់ធ្ងន់ទៅលើមន្ទីរអង្គភាពពីរដែលត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមអោយកាន់តែប្រសើរឡើងបន្ថែមទៀតគឺ:
១-វិស័យសុខាភិបាល បើទោះបីវិស័យនេះឈានមុខគេទទួលបានជ័យលាភីទូទាំងប្រទេសក៍ដោយ ក៍មិនត្រូវមានការធ្វេសប្រហែសឡើយ ត្រូវខិតខំបន្តទៀតដើម្បីឈានទៅរកវិស័យសុខាភិបាលមួយល្អទូទាំងខេត្តរបស់យើង។
២-វិស័យអប់រំ ត្រូវមានការប្រគួតប្រជែងចាប់តាំងពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីទទួលបាននូវធនធានមនុស្សល្អដែលជាទំពាំងស្នងឬស្សី ជាគ្រាប់ពូជដ៍ល្អសម្រាប់ប្រទេសជាតិ៕

To Top