ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលរដ្ឋធានីប៉េកាំង វេទិកាស្តីពីកិច្ចសហប្រតិបត្តិការរវាងចិន-អាហ្វ្រិក ក្រោមប្រធានបទ ៖ បំភ្លឺ “ខណៈវេលានៃភាគខាងត្បូង” ដើម្បីរួមគ្នាកសាងសហគមន៍ វាសនារួមសម្រាប់មនុស្សជាតិ

ថ្ងៃទី៤ ដល់ទី ៦ ខែកញ្ញា ឆ្នាំ២០២៤ កិច្ចប្រជុំកំពូលរដ្ឋធានីប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការរវាងចិន-អាហ្វ្រិក ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ នេះ ជា លើក ទី ៤ នៃ វេទិកា ស្តីពី កិច្ច សហប្រតិបត្តិការរវាង ចិន – អាហ្វ្រិក ដែលត្រូវ បាន រៀបចំ ឡើង ក្នុង ទម្រង់ ជា កិច្ចប្រជុំ កំពូល គម្លាតអស់រយៈពេល ៦ ឆ្នាំ ដែលថ្នាក់ដឹកនាំ ចិន និង អាហ្វ្រិក បាន ជួប ជុំគ្នាម្ដងទៀត ក្នុងរដ្ឋធានី ប៉េកាំងប្រទេសចិន ដើម្បី រួមគ្នាពណ៌នាឡើងវិញ នូវ ចំណងមិត្តភាព រួមគ្នាពិភាក្សា កិច្ចសហប្រតិបត្តិការ រួមគ្នាបង្ហាញពីទិសដៅអនាគត បានបង្ហាញសំឡេងដ៏រឹងមាំក្នុងយុគសម័យដែលស្វែងរកការអភិវឌ្ឍន៍រួមគ្នា បំភ្លឺ”ខណៈវេលានៃភាគខាងត្បូង” ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

នេះគឺជាកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក។ កិច្ចប្រជុំកំពូលនេះគឺជាព្រឹត្តិការណ៍ការទូតជាគោលមានទ្រង់ទ្រាយធំបំផុត ដែលធ្វើឡើងដោយចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងមានការចូលរួមពីថ្នាក់ដឹកនាំបរទេសច្រើនជាងគេផងដែរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៥៣ ដែលចិនមានទំនាក់ទំនងការទូតជាមួយនៅក្នុងទ្វីបអាហ្រ្វិក ប្រធានគណៈកម្មាធិការសហព័ន្ធអាហ្រ្វិក អគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងអង្គការអន្តរជាតិក្នុងតំបន់អាហ្វ្រិកសរុបជាង ៣០ ស្ថាប័នបានចូលរួមកិច្ចប្រជុំខាងលើ។ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានចូលរួមក្នុងពិធីបើក និងបានថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងបានជួបប្រជុំទ្វេភាគីជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលសំខាន់ៗទាំងអស់ ដើម្បីពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាមានលក្ខណៈជាយុទ្ធសាស្ត្រសំខាន់ៗ។ ចិននិងអាហ្រ្វិកទាំងទ្វេភាគីផ្តោតលើប្រធានបទ”រួមគ្នាជំរុញទំនើបកម្ម រួមគ្នាកសាងសហគមន៍វាសនារួមរវាងចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់” បានដាក់ចេញនូវកុងសុងស៊ីសនយោបាយច្បាស់លាស់លើការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិន-អាហ្វ្រិក បានអនុម័តរួមគ្នាលើឯកសារ ២ សំខាន់នោះគឺ “សេចក្តីថ្លែងការណ៍រដ្ឋធានីប៉េកាំងស្តីពីការរួមគ្នាកសាងសហគមន៍វាសនារួមរវាងចិន-អាហ្វ្រិកគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី”និង”ផែនការសកម្មភាពប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការរវាងចិន-អាហ្វ្រិក (២០២៥-២០២៧)”។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើនេះ កិច្ចប្រជុំកម្រិតខ្ពស់ចំនួន ៤ ស្តីពីអភិបាលកិច្ច ឧស្សាហូបនីយកម្មនិងទំនើបកម្មកសិកម្ម សន្តិភាពសន្តិសុខ និងរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ និងព្រមទាំងសន្និសីទសហគ្រិនចិន-អាហ្វ្រិកលើកទី៨ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធត្រូវបានប្រារព្ធឡើង។ នេះគឺជាកិច្ចប្រជុំកំពូលប្រកបដោយសមិទ្ធផលផ្លែផ្កា។

ថ្នាក់ដឹកនាំចិននិងអាហ្រ្វិកបានឯកភាពរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងចិន-អាហ្រ្វិកទៅជាសហគមន៍វាសនារួមរវាងចិន-អាហ្វ្រិកគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី។ ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងពីលក្ខណៈសំខាន់ៗចំនួន ៦ សម្រាប់ចិននិងអាហ្រ្វិករួមគ្នាកសាងទំនើបកម្ម មានដូចជាទំនើបកម្មដោយយុត្តិធម៌សមហេតុផល ទំនើបកម្មបើកចំហជោគជ័យរួម ទំនើបកម្មយកប្រជាជនជាចម្បង ទំនើបកម្មចម្រុះបរិយាបន្ន ទំនើបកម្មចំណងមិត្តភាពអេកូឡូស៊ី ទំនើបកម្មសន្តិភាពសុវត្ថិភាព ត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំនៃទ្វីបអាហ្រ្វិកយ៉ាងទូលំទូលាយ និងបានក្លាយជាកុងសុងស៊ីសសមិទ្ធផលសំខាន់ៗសម្រាប់ភាគីទាំងពីរ។ ឯកឧត្តម ស៊ី ជីនពីង បានប្រកាសថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ចិននិងអាហ្រ្វិកនឹងរួមគ្នាជំរុញ”សកម្មភាពភាពជាដៃគូសំខាន់ៗទាំង១០” មានដូចជាការសិក្សាពីគ្នាទៅវិញទៅមកអំពីអរិយធម៌ វិបុលភាពពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសង្វាក់ផលិតកម្ម ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សុខភាពសុខាភិបាលការលើកកម្ពស់វិស័យកសិកម្មផ្តល់ផលប្រយោជន៍ដល់ប្រជាជន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការអភិវឌ្ឍបរិស្ថានបៃតង និងការកសាងសន្តិសុខរួមគ្នា។ ភាគីចិនក៏បានដាក់ចេញនូវវិធានការជាក់ស្តែងមួយចំនួននៅក្នុងកិច្ចប្រជុំផងដែរ រួមទាំងអញ្ជើញឥស្សរជនគណបក្សនយោបាយក្នុងទ្វីបអាហ្វ្រិកចំនួន ១០០០ រូបមកប្រទេសចិនដើម្បីផ្លាស់ប្តូរគ្នា ផ្តល់ការអនុគ្រោះពន្ធ១០០%លើផលិតផលជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងទ្វីបអាហ្វ្រិក ការអនុវត្តគម្រោង”តូចតែស្រស់ស្អាត”ចំនួន១០០០គម្រោងក្នុងទ្វីបអាហ្រ្វិកដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងការបង្កើតការងារជាង ១ លានកន្លែងនៅក្នុងអាហ្រ្វិកជាដើមនឹងបញ្ចូលកម្លាំងជំរុញថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងចិន-អាហ្វ្រិក និងចូលរួមជាកម្លាំងចលករថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅក្នុងទ្វីបអាហ្វ្រិក។

នេះគឺជាកិច្ចប្រជុំកំពូលដែលប្រកបដោយអត្ថន័យវែងឆ្ងាយនិងស៊ីជម្រៅ។ កិច្ចប្រជុំកំពូលនេះបានបង្ហាញពីឆន្ទៈដ៏រឹងមាំរបស់ប្រជាជនចិននិងអាហ្រ្វិកដែលមានចំនួនជាង ២.៨ ពាន់លាននាក់ រួមសុខរួមទុក្ខជាមួយគ្នា និងបោះជំហានទៅមុខរួមគ្នាទោះបីជាស្ថិតក្នុងការផ្លាស់ប្ដូរស្ថានការណ៍ដែលពុំធ្លាប់មានពីមុនមកក៏ដោយ បានជំរុញដល់ទំនុកចិត្តគ្នាយ៉ាងមុតមាំក្នុងការរួមបញ្ចូលពង្រឹងសមត្ថភាពខ្លួនឯងនៅក្នុង”ភាគខាងត្បូងនៃសកលលោក”។ ឯកឧត្តម ស៊ី ជីនពីង បានបង្ហាញពីមតិដែលមានអត្ថន័យពិសេសៗស្តីពីចិននិងអាហ្វ្រិករួមគ្នាធ្វើទំនើបកម្មបានឆ្លើយតបយ៉ាងស៊ីជម្រៅចំពោះប្រធានបទប្រវត្តិសាស្រ្តដែលពាក់ព័ន្ធនឹង”ភាគខាងត្បូងនៃសកលលោក”ដែលស្តីពី”របៀបសម្រេចបានទំនើបកម្ម និងប្រភេទទំនើបកម្មដែលសម្រេចឱ្យបាន” នឹងបង្កឱ្យមានឥទ្ធិពលវែងឆ្ងាយនិងស៊ីជម្រៅដល់ការដឹកនាំពន្លឿនទំនើបកម្មសម្រាប់”ភាគខាងត្បូងនៃសកលលោក” និងការជំរុញទំនើបកម្មពិភពលោក។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើនេះ ចិននិងអាហ្រ្វិកបានឯកភាពរួមគ្នាក្នុងការគាំទ្រគ្នាយ៉ាងមុតមាំលើបញ្ហាពាក់ព័ន្ធនឹងអត្ថប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក រួមគ្នាអនុវត្តពហុភាគីនិយមពិតប្រាកដ ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលលោក គំនិតផ្តួចផ្តើមសន្តិសុខសកលលោក និងគំនិតផ្តួចផ្តើមអរិយធម៌សកលលោកធ្វើការផ្តួចផ្តើមពហុប៉ូលពិភពលោកដែលប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនយ៉ាងទូលំទូលាយនិងប្រកបដោយបរិយាបន្ន បំបែក”របាំងជញ្ជាំងខ្ពស់ក្នុងទីធ្លាតូច” ប្រឆាំងនឹងភាពលំអៀងរើសអើង កែតម្រូវប្រវត្តិសាស្រ្តដែលមិនត្រឹមត្រូវ និងជំរុញការអភិវឌ្ឍទំនើបកម្មដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់គ្នា នេះមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់សិទ្ធិបញ្ចេញសម្លេងនិងការតំណាង”ភាគខាងត្បូងនៃសកលលោក”នៅក្នុងអភិបាលកិច្ចសកលលោក និងជំរុញការអភិវឌ្ឍន៍ក្នុងទិសដៅកាន់តែយុត្តិធម៌សមហេតុផលនៅក្នុងអភិបាលកិច្ចសកលលោក។

ចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អ និងជាមិត្តដែកថែប ជាអ្នកត្រួសត្រាយមាគ៌ាក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ និងអ្នករួមដំណើរលើមាគ៌ាឆ្ពោះទៅសម្រេចបានទំនើបកម្ម។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ ឯកឧត្តម ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលដល់យុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួមដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ បច្ចុប្បន្ន ចិនកំពុងឆ្ពោះដំណើរទៅគោលដៅក្នុងការកសាងប្រទេសខ្លាំងក្លាទំនើបកម្មបែបសង្គមនិយមនៅពាក់កណ្តាលសតវត្សនេះ ហើយជំរុញការកសាងប្រទេសខ្លាំងក្លានិងការស្តារភាពអស្ចា្យឡើងវិញនៃជាតិជាមួយនឹងទំនើបកម្មតាមបែបចិនដោយមុតមាំមិនងាករេ ប្រទេសកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជាឆ្នាំដំបូងនៃការអនុវត្តផែនការសកម្មភាពថ្មីក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា។ នាខែកក្កដា សម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ២០ ត្រូវបានប្រារព្ធឡើងដោយជោគជ័យ ដោយបានធ្វើការចាត់ចែងជាប្រព័ន្ធក្នុងការកំណែទម្រង់យ៉ាងស៊ីជម្រៅបន្ថែមទៀត និងការជំរុញទំនើបកម្មតាមបែបចិន នេះមិនត្រឹមតែបង្កឱ្យមានឥទ្ធិពលយ៉ាងវែងឆ្ងាយនិងស៊ីជម្រៅសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងការអភិវឌ្ឍន៍អនាគតរបស់កម្ពុជា ការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងការសម្រេចបានទំនើបកម្ម នឹងនាំមកនូវឱកាសជាប្រវត្តិសាស្ត្រ។

កម្ពុជាមានសុភាសិត មួយតែង ពោល ថា « ចង្កឹះមួយបាច់កាច់មិនបាក់» ភាគីចិនយល់ថា ការឆ្ពោះដំណើរលើមាគ៌ា ទំនើបកម្ម ប្រទេសណាមួយក៏មិនត្រូវដើរចាកចេញពីក្រុមបានឡើយ។ យើងខ្ញុំរីករាយក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសកម្ពុជា រួមគ្នាបោះជំហានទៅមុខលើមាគ៌ាឆ្ពោះទៅទំនើបកម្ម រួមចំណែកកាន់តែធំធេងក្នុងការជំរុញអត្ថប្រយោជន៍ប្រជាជននៃបណ្ដាប្រទេស ការពារសន្តិភាពនិងស្ថិរភាពពិភពលោក ដើម្បីចារលើប្រវត្ដិសាស្រ្តថ្មីទាំងស្រុងក្នុងទំព័រនៃការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ !៕
 
 

To Top