ព័ត៌មានជាតិ

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប នៅរដូវត្រីពងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

" "

កំពង់ធំ៖ លោក អ៊ុង  វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផល ខាងជើងបឹងទន្លេរសាប ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច ព្រែកបាទាល់ព្រំប្រទល់ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ  ដល់ប្រលិចច្រកែង និងពីភូមិបាឡត ដល់កំព្រាម ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប នេះ​ ជាលទ្ធផល កម្លាំងអន្តរាគមន៍អនុវត្តបាន ២ករណី ព្រមទាំងបានចុះរុះរើបំផ្លាញចោលនូវ ឧបកណ៍នេសាទហាមឃាត់នៅនិងកន្លែងរួមមាន៖

" "

១.របាំងស្បៃមុងចំនួន៦របាំង ប្រវែង១៨០០ម៉ែត្រ
២.របាំងសាច់អួនក្រឡាញឹកចំនួន៨របាំង ប្រវែង២៤០០ម៉ែត្រ
៣.ឡុកចំនួន៤១គ្រឿង លបឬលូចំនួន៤១មាត់ បង្គោលចំនួន ២៣០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់១៦០០គីឡូក្រាម ចូលទន្លេវិញ។

" "

    លោក​អ៊ុង វុទ្ធី​អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជានេសាទ ទូទៅនៅក្នុងខេត្តទាំងមូល សូមកុំប្រើប្រាស់ឧបករណ៍នេសាទ ដោយល្មើសទៅនឹងច្បាប់ដែលហាមឃាត់ ពីព្រោះការនេសាទដោយប្រើប្រាស់ឧបករណ៍ ខុសច្បាប់ វាធ្វើឲ្យដាច់ពូជដល់មច្ឆាជាតិដែលមិនអាច បន្តពូច្រមុខទៀតបាន។

    សូមបញ្ជាក់ផងដែរថាការបង្ក្រាបរបស់មន្ត្រីជំនាញ ដូចជាភ្លៀងរលឹម​ ក៏ប៉ុន្តែបទល្មើស នៅតែកើតមានឡើងតាមក្រោយនៅក្នុងការបង្ក្រាប ដដែលជាដដែល​ ៕ (ដោយ.សំនៀង)​

    To Top