ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ម្នាក់ទៀតរងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ

កំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីម៉ូតូបុកគ្នា លើផ្លូវកៅស៊ូស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៤។


នគរបាលមូលដ្ឋានបានឱ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌សលាយខ្មៅ អត់មានផ្លាកលេខ បើកបរពីកើតទៅលិច បើកបរដោយឈ្មោះ ជិន រ័ត្ន ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ)។


ប្រភពដដែលបន្តថា ម៉ូតូខាងលើបើកបរមកដល់ចំណុចកើតហេតុ បានបុកជាម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ,1GK-9493 បើកពីលិច ទៅកើត បើកបរដោយឈ្មោះ បុល វីរៈ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ស្លាប់នៅពេលបញ្ជូនទៅដល់ពេទ្យបង្អែកខេត្តកំពង់ស្ពឺ)។

នគរបាលបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញបានរវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងម៉ូតូទាំងពីគ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងច្បារមនរងចាំដោះស្រាយនៅពេលក្រោយ៕

To Top