កំពង់ស្ពឺ៖បន្ទាប់ពីមានការចង្អុលបង្ហាញពីលោកស្នងការខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៤ លោកវរ:សេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទងបានដឹកនាំកម្លាំងសមត្ថកិច្ចដោយមានការសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិចំនួន៣ខ្សែក្នុងភូមិសាស្ត្រខេត្ត។

លោកវរ:សេនីយ៍ឯក ឃុត សុផល បានឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់ខាងលើនេះជាគោលបំណងចង់ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោលរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយយថាហេតុ។

លោកបានបន្តទៀតថា ការចុះផ្សព្វផ្សាយ អប់រំណែនាំអំពីច្បាប់ចារាចរណ៍នេះរួមមាន ការចត ការឈប់ដាក់កម្មករត្រូវចុះឱ្យផុតពីផ្លូវកៅស៊ូ ព្រមទាំងអប់រំអ្នកបើកបរម៉ូតូត្រូវដាក់កញ្ចក់និងពាក់មួកសុវត្ថិភាពទាំងអស់គ្នា។

លោកវរ:សេនីយ៍ឯក ឃុត សុផល ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតពីគ្រោះថ្នាក់ទាំងគ្នា៕




ដោយ សុខ សុភ័ណ្ឌ
