ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកវ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង ជូនក្រសួងសុខាភិបាល ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត “Future Smile Charitable Foundation” និងមូលនិធិ ពុនដារីកា “Pundarika Charity”។
![](https://dap-news.com/wp-content/uploads/2024/09/1151-1024x682.jpg)
អំណោយដ៏ថ្លៃថ្លា និងមានសារៈសំខាន់នាពេលនេះ គឺពិតជាស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំយកចិត្ដទុកដាក់ខ្ពស់ផ្ដល់ការថែទាំ និងព្យាបាលអ្នកជំងឺដោយគ្មានការនឿយហត់ ដោយកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទំនាក់ទំនងកិច្ចសហការ និងសហប្រតិបត្តិការល្អភាពជាដៃគូ ដែលជាឧត្ដមប្រយោជន៍ជូនសង្គមជាតិ។
![](https://dap-news.com/wp-content/uploads/2024/09/1150-1024x684.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1155-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1154-700x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1153-846x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1152-781x1024.jpg)
ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី និងលោក ឯកអគ្គរដ្ឋទូតបានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកជំងឺ ដែលមានបញ្ហាមាត់ និងសាកសួរសុខទុកក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មវះកាត់ជាមិត្តភាព របស់អង្គការស្នាមញញឹមកម្ពុជា-ចិន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ដោយបានវះកាត់ចំនួន ៤៧ នាក់ នៅមជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/09/1157-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1156-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1160-1024x682.jpg)
មជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជាត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីសប្បុរសធម៌នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលមានបញ្ហាមាត់ក្រអូម (បញ្ហាស្នាមញញឹម) និងពិការមុខមាត់ពីកំណើត៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)