ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយថ្នាក់ដឹកនាំក្រសួង និងសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌចំការមន នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចូលរួមរៀបចំពិធីសូត្រមន្ដ ចម្រើនព្រះបរិត្ដ សម្រាប់ពិធីបុណ្យកាន់បិណ្ឌទី១០ នៅវត្តទួលទំពូង (វត្តមណិរតនារាម) ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2024/09/1175-1024x682.jpg)
ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្តទូលទំពូង រួមមាន បច្ច័យ ទេយ្យវត្ថុ ស្លាដក ផ្លែឈើស្រស់ ទៀន ធូប ផ្កា អង្ករ មី ត្រីខ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី។
![](https://dap-news.com/wp-content/uploads/2024/09/1177-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1178-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1181-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1179-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/1182-1024x682.jpg)
សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលមានរយៈពេល១៥ថ្ងៃ។ ចំពោះពិធីកាន់បិណ្ឌ មានរយៈពេលចំនួន ១៤ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃ ១រោច រហូតដល់ ១៤រោច ខែភទ្របទ ចំណែកបុណ្យភ្ជុំបិណ្ឌ គឺចំថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃបង្ហើយ។ អំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃនេះ ពុទ្ធសាសនិក តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃនៅក្នុងទីវត្ដអារាម៕
![](https://dap-news.com/wp-content/uploads/2024/09/1183-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)