ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យវិស័យអប់រំ និងវិស័យសុខាភិបាលខេត្ត សម្រួចការងារ ត្រៀមប្រឡងដណ្តើមជ័យលាភី អង្គភាពផ្តល់សេវាគំរូ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យ វិស័យសុខាភិបាលខេត្ត និងវិស័យអប់រំខេត្ត ខិតខំប្រឹងប្រែងសម្រួចការងាររបស់ខ្លួន ដើម្បីត្រៀមទៅប្រឡងដណ្ដើមជ័យលាភី ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ។

លោកអភិបាលខេត្ត បានជំរុញដូច្នេះ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញចូលរួមបិទកិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃ អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍សូមឲ្យ អង្គភាពវិស័យសុខាភិបាល និងវិស័យអប់រំខេត្ត យកចិត្តទុកដាក់ ជាពិសេសវិស័យអប់រំ សូមឱ្យនាយកសាលា ក្រុមការងារវាយតម្លៃ អាជ្ញាធរពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងធ្វើការងារនេះប្រកបដោយឆន្ទៈមោះមុត ដែលធានាថា សាលាដែលបានជ្រើសរើសយកទៅប្រឡងប្រណាំងនេះ ជាសាលាដែលទទួលបានជ័យលាភីក្នុងកម្រិតភាគរយណាមួយ ដែលយើងអាចទទួលយកបាន។

លោកអភិបាលខេត្ត បានយកឱកាសនោះថ្លែងកោតសរសើរដល់ លោក លោកស្រី ថ្នាក់ដឹកនាំ ទាំងអស់ដែលខិតខំសម្រេចបាននូវអង្គភាព ទៅតាមវិស័យនីមួយៗ ដាក់ជូនអង្គប្រជុំ សម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃនាពេលនេះ៕

To Top