ព័ត៌មានជាតិ

នាយកជាន់ខ្ពស់ BCIU សន្យាជំរុញការវិនិយោគអាមេរិក នៅកម្ពុជា

ភ្នំពេញ៖ លោក Jeffrey Donald ក្រុមប្រឹក្សាធុរកិច្ច សម្រាប់ការយល់ដឹងអន្តរជាតិ (BCIU) បានសន្យាជួយជំរុញការវិនិយោគអាមេរិក នៅកម្ពុជា ។

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៩ នាថ្ងៃទី២៦
ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីពិសាអាហារការងារ ពេលល្ងាចរៀបចំដោយក្រុមប្រឹក្សាធុរកិច្ច សម្រាប់ការយល់ដឹងអន្តរជាតិ (BCIU) ដោយមានការចូលរួមពីក្រុមហ៊ុនអាមេរិកមួយចំនួន។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និងឆ្លើយនឹងសំនួររបស់អ្នកចូលរួមអំពីស្ថានភាពសេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។

ជាមួយគ្នានោះដែរលោក Jeffrey Donald នាយកជាន់ខ្ពស់ BCIU បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានចែករំលែកព័ត៌មានសំខាន់ៗស្តីពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា។ លោកនាយកជាន់ខ្ពស់ ក៏បានសន្យាជំរុញការវិនិយោគអាមេរិកនៅកម្ពុជា៕

To Top