ព័ត៌មានជាតិ

លោក​ ហេងសួរ និង លោក​ ឃួង ស្រេង អញ្ជើញ ជូនដំណើរបងប្អូនកម្មករ -និយោជិត ប្រជាពលរដ្ឋ ធ្វើដំណើរ ទៅកាន់ស្រុកកំណើត តាមរយៈរថយន្តក្រុង ដោយជិះមិនបង់ប្រាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៤នេះ លោក​ ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមនិង លោក​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូន កម្មករ-និយោជិត ប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ (City Bus) ដោយជិះមិនបង់ប្រាក់។

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ” ដោយជិះមិនបង់ប្រាក់ ” ទៅតាមបណ្ដាខេត្តនានា និងធ្វេីដំណើរទៅលេងកម្សាន្ត នៅតំបន់ភូមិភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

សូមជូនពរបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕

To Top