ភ្នំពេញ៖ ការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃ ក្នុងមួយឆ្នាំៗ បានកើនឡើង ប្រមាណ១០ទៅ១៥ភាគរយ ខណៈការកើនឡើងឡើង ជាបន្តបន្ទាប់នេះ គឺដោយសារជំនឿទុកចិត្ត លើការដឹកជញ្ជូន របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-03-1024x682.jpg)
ខាងលើនេះ ជាការលើកឡើងរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានរួមដំណើរអញ្ជើញទៅជូនដំណើរ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាព្រឹកព្រមលឹមថ្ងៃអាទិត្យទី២៩ កញ្ញានេះ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-08-1024x682.jpg)
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើថថា រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ កម្មករ កម្មការិនីនិងនិយោជិត តែងមកទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើអោយចំនួនអ្នកជិះកើនឡើង ប្រមាណ១០ទៅ១៥ភាគរយជារៀងរាល់ឆ្នាំ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-12-1024x682.jpg)
ក្នុងនោះលោក ឃួង ស្រេង បានបញ្ជាក់ថា “ការកើនឡើងឡើង នូវចំនួនអ្នកជិះជាបន្តបន្ទាប់នេះ គឺដោយសារមាន ការផ្សព្វផ្សាយ ជាមួយនិង ការនិយាយតៗគ្នាពីសំណាក់បងប្អូនប្រជាពលរដ្ឋថា អ្នកបើកបររថយន្តក្រុង របស់យើង មានសុជីវធម៏ល្អ រថយន្តមានផាសុខភាពនិងការដឹកជញ្ជូនបានទាន់ពេលវេលា ដែលធ្វើអោយពួកគាត់ជឿទុកចិត្ត ទើបនិយាយតៗគ្នារហូតមានអ្នកជិះកើនឡើងជានិច្ច”។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-16-1024x682.jpg)
ជាមួយគ្នានេះ ឃួង ស្រេង បានគូសបញ្ជាក់បន្ថែមថា “ចំនួនរថយន្តក្រុង ពីមួយឆ្នាំទៅមួយឆ្នាំ តែងកើនឡើងជាបន្តបន្ទាប់ ធ្វើឡើង ទៅតាមចំនួនប្រជាពលរដ្ឋ ដែលមកទទួលសេវានេះ ដែលបានកាត់បន្ថយ ពីការចំណាយ ប្រជាពលរដ្ឋជាច្រើន ។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី” ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-24-1024x682.jpg)
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់រយៈពេល ០៦ថ្ងៃ ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្ត នៅតាមបណ្តា ខេត្តភាគឦសាននៃប្រទេស ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ “ជិះមិនបង់ប្រាក់” ជាមួយនឹងការប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-29-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-20-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-27-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-31-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-35-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-42-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-46-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-51-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-54-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-08-58-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-02-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-05-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-08-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-18-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-22-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-25-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-33-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-37-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-09-41-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/IMG_2512-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/09/IMG_2517-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2024/09/IMG_2496-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2024/09/IMG_2495-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2024/09/IMG_2522-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2024/09/IMG_2536-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)