តាកែវ៖ លោក សយ សុភាព ក្នុងនាមស្ថាបនិកម្នាក់ ក្នុងការផលិតជីសរីរាង្គព្រៃស្នួល បានបង្ហាញសេចក្ដីរំភើបរីករាយ ដែលបានខិតខំបង្កើតផលិតផលថ្មី សម្រាប់ផ្នែកកសិកម្ម។

សូមរំលឹកថា ជីសរីរាង្គព្រៃស្នួល ត្រូវបានផលិតឡើងដោយស្នាដៃកូនខ្មែរ ដែលមានលោក សយ សុភាព និងលោកបណ្ឌិត ហេង ប៊ុនអុី អតីនិស្សិតខ្មែរសិក្សានៅអតីតសហភាពសូវៀត ព្រមទាំងអ្នកជំនាញផ្សេងៗ ជាច្រើនទៀត រួមសហការគ្នា ដើម្បីរួមចំណែកជួយដល់កសិករ។
ជាមួយនឹងសេចក្ដីរំភើបរីករាយនេះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ លោក សយ សុភាព បាន និមន្តព្រះសង្ឃ អញ្ជើញម្តាយ ប្រោះព្រហ្មប្រសិទ្ធិពរជ័យក្រោយបញ្ចប់ការសង់រោងជីសរីរាង្គព្រៃស្នួលតាមការគ្រោងទុក។
លោក សយ សុភាព នឹងខិតខំបំពេញរាល់ការខ្វះខាតនិងទទួលមតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីឱ្យដំណើរការផលិតជីសរីរាង្គកាន់តែល្អប្រសើរប្រយោជន៏ ចូលរួមចំណែកលើកស្ទួយផលិតផល ក្នុងស្រុកលើផ្នែកកសិកម្ម៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
