ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាត សម្រេចបោះឆ្នោតបន្តអាណត្តិ ជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMF និងសម្រេចរៀបចំមហាសន្និបាតនៃសមាគម AIMF ឆ្នាំ២០២៥ នៅទីក្រុងវ៉េ (Hué) នៅវៀតណាម ។

យោងតាមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ របស់សមាគម AIMF អនុម័តរបៀបវារៈសំខាន់មួយចំនួន ដោយបានអនុម័តលេីរបាយការណ៍ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ លើកទី ១០១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡូហ្សាន ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលក្នុងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិ ជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMF និងសម្រេចរៀបចំមហាសន្និបាតនៃសមាគម AIMF ឆ្នាំ២០២៥ នៅទីក្រុងវ៉េ (Hué) នៅវៀតណាម នៅខែមេសា ឆ្នាំ២០២៥។ នេះបេីយោងតាម លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៤តុលា២០២៤នេះ ។


លោកស្រី អ្នកនាំពាក្យសាលារាជធានី បញ្ជាក់ថា៖កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នេះប្រព្រឹត្តដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់មួយចំនួន របស់សមាគមរួមមាន៖
១. អនុម័តរបាយការណ៍កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡូហ្សាន ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលក្នុងរបាយការណ៍នេះគឺ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិ ជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMF និងសម្រេចរៀបចំមហាសន្និបាតនៃសមាគម AIMF ឆ្នាំ២០២៥ នៅទីក្រុងវ៉េ (Hué) នៅវៀតណាម នៅខែមេសា ឆ្នាំ២០២៥។ ២.ក្រៅពីសមាគមក៏បានពិនិត្យ និងពិភាក្សាលើខ្លឹមសារធ្វើវិសោធនកម្មលក្ខន្តិកៈ និងខ្លឹមសារបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ព្រមទាំង ការផ្លាស់ប្តូរមុខតំណែងអគ្គលេខាអចិន្រ្តៃយ៍ មកជា អគ្គប្រតិភូវិញ។

៣. ពិនិត្យលើសំណើសុំបង្កើតគណៈកម្មការមួយចំនួនរបស់សមាគម។ ៤. ជាមួយគ្នានេះដែរ កិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ក៏បាន ពិនិត្យ លើពាក្យស្នើសុំចូលជាសមាជិកថ្មីរបស់សមាគម។ ៥. ចុងក្រោយគឺការរៀបចំប្រតិទិនការងារប្រចាំឆ្នាំ២០២៥ របស់សមាគម។

សូមបញ្ជាក់ថា គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួម កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ ក្រោមអធិបតីភាពលោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង៕














