ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើសមត្ថកិច្ចឃ្លាំមើល លោក លី សាម៉េត ហៅគ្រូមា កុំឲ្យរត់ចេញផុត ពីសំណាញ់ច្បាប់ បន្ទាប់ពីមានករណីឆបោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច តាមឃ្លាំមើល លី សាម៉េត ហៅគ្រូមា កុំឲ្យរត់ចេញផុត ពីសំណាញ់ច្បាប់ បន្ទាប់ពីមានករណីឆបោក។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា ដោយរឿងច្រើនពេកថ្ងៃនេះ សម្ដេចសម្រេចចិត្តបង្ហោះសាទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។

សម្ដេចតេជោលើកឡើងថា លី សាម៉េតតែងប្រើឈ្មោសម្ដេចដើរបោកប្រាស់ គេរហូតថាយកលុយ ដែលបោកប្រាស់បាយកមកជូនសម្ដេចទៀតផង ដោយប្រាប់គេថាខ្លួន ចេញចូលផ្ទះសម្ដេចក្នុងពេលណាក៏បាន ក្នុងពេលដែល លី សាម៉េតមិនដឹងថាផ្ទះសម្ដេច បែមុខទៅខាងណាផង។

សម្ដេចបន្តឱ្យដឹងទៀតថា ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះ សុខ ឡេង១០លានដុល្លារ ថាយកមកឲ្យសម្ដេច តែពេលសុខ ឡេងផ្តាំឲ្យសួរសម្ដេច តាមកូនចិញ្ចឹមសម្ដឹចទ្រី សុខា ទើបសម្ដេចដឹង ក៏ទាមទារពីលី សាម៉េត ប្រគល់ឲ្យសុខ ឡេងវិញទាំងអស់ ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់ នៅស្នងការនគរបាលក្រុងភ្នំពេញ ។

សម្ដេចបន្ថែមថា មុននេះប៉ុន្មានថ្ងៃសម្ដេច បានប្រាប់ទៅលី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣មុឺនដុល្លារ ក្រោយមួង ឃីម បញ្ជូនសារជាវីដេអូមកសម្ដេច អមដោយសារសម្លេងឆ្លងឆ្លើយ គ្នា(បានសងរួចហើយ) ។

ថ្ងៃនេះសម្ដេច ទទួលវីដេអូពីលោក កន សុខកាយ អភិបាលក្រុង អរីយក្សត្រថាលី សាម៉េត បានយកប្រាក់ពីគាត់ ចំនួន៣០មុឺនដុល្លារ ដើម្បីរត់ការ បានតំណែង ជាអភិបាលក្រុងអរីយក្សត្រ។ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រ សម្ដេច ធ្លាប់ចុះហត្ថលេខាតែងតាំងនិងតំឡើងស័ក មន្ត្រីរាប់មុឺននាក់ទាំងសុីវឹល និងកងកម្លាំងប្រដាប់អាវុធសម្ដេច មិនដែលទទួល យកអន្តរាគមន៍ ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំឬ តាមសំណូកណាមួយនោះឡើយ ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំង ហើយទទួលបានការជួយពីសម្ដេចថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។

សម្ដេចបន្តថា ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ ក្រោមរូបភាពយកឈ្មោះសម្ដេចទៅប្រើ។

សម្ដេចគូសបញ្ជាក់ថា “ដើម្បីជំរះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែងខ្ញុំ
សូមស្នើ៖១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ធ្វើការជាមួយតុលាការ ដើម្បីចេញដីការការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បី
ទុកសងដល់អ្នកចាញ់បោក លី សាម៉េត។
២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ដាក់ពាក្យប្តឹងឬទាមទារ សំណងទៅ
កាន់មេធាវី សម្តេចតេជោ ។ ៣.ឯកឧត្តមគី តិច រៀបចំមេធាវី សម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួល លើរឿងដែលអាចសម្របសម្រួលបាន ។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់ ។ ៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុត ពីសំណាញ់ច្បាប់​ “៕

To Top