ព័ត៌មានជាតិ

លោក អ៊ឹម កុច និង លោកខូយ រីដា អញ្ជើញបើកកញ្ចប់វិញ្ញាសារ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤នៅមណ្ឌលពោធិ៍សាត់

ពោធិ៍សាត់: លោកអ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាប្រធានគណះមេប្រយោគប្រចាំមណ្ឌលខេត្តពោធិ៍សាត់ និង លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤នេះបានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់។

បើតាមលោកប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តពោធិ៍សាត់បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤នេះ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តិទៅរយះពេល ២ ថ្ងៃគឺថ្ងៃទី ៨ និង ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៤ក្នុងនោះមានមណ្ឌលប្រឡងចំនួន ៦ មណ្ឌលស្មើរនឹង ១៥២ បន្ទប់ និង មានបេក្ខជនប្រឡងសរុប ៣,៧៨១ នាក់ស្រី ២,១៣៤ នាក់។

លោកអ៊ឹម កុច និង លោកខូយ រីដា បានមានប្រសាសន៍ក្នុងឱកាសបើកកញ្ចប់វិញ្ញាសារថា ថ្ងៃទី ៨ និង ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៤នេះគឺជាថ្ងៃប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេសបន្ទាប់ពីសិស្សានុសិស្សបានសិក្សារៀនសូត្រអស់រយះពេលពេញ ១ ឆ្នាំ។ជាមួយគ្នានោះក៍មានលោកគ្រូ អ្នកគ្រូអនុរក្សចាំឆេកឆេរនៅលើដងខ្លួនបេក្ខជន បេក្ខនារីប្រឡងមុននឹងឱ្យចូលក្នុងបន្ទប់ប្រឡងសំដៅធានាថា បេក្ខជន បេក្ខនារីទាំងអស់មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ម៉ាសុីនគិតលេខឬទូរស័ព្ទដៃចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ។លោករដ្ឋលេខាធិការ និង លោកអភិបាលខេត្តពោធិ៍សាត់ក៍សូមជូនពរដល់គ្មួយៗជាបេក្ខជន និង បេក្ខនារីដែលបានប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះអោយទទួលបានលទ្ធផលល្អគ្រប់ៗគ្នា លោកទាំងពីរក៍បានសង្កត់ធ្ងន់ថា(បើយើងចេះគឺជាប់ បើយើងមិនចេះគឺធ្លាក់)៕

To Top