តាកែវ៖ ស្ពានមួយកន្លែងស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ ដោយសារការហូរច្រោះ ដែលត្រូវឱ្យអ្នកធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ ប្រើប្រាស់ផ្លូវទឹកវិញជាបណ្ដោះអាសន្ន។ នេះបើតាមការជូនដំណឹងរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ។
តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង បានសរសេរយ៉ាងដូច្នេះថា «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅកាន់ស្រុក បុរីជលសារ សូមមេត្តាធ្វើដំណើរតាមផ្លូវទឹក ជាបណ្ដោះអាសន្នសិន។ មូលហេតុ ស្ពានមួយកន្លែងស្ថិតនៅក្នុងភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសា រ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ ដោយសារការហូរច្រោះ។ ដូច្នេះសូមបងប្អូនដែលត្រូវ ធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ សូមមេត្តាប្រើប្រាស់មធ្យោបាយផ្លូវទឹកវិញ សិន។ សូមអរគុណ!»៕