ឧត្ដរមានជ័យ៖ ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ទីរជំនាញ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដើម្បីកំណត់ទីតាំងរៀបចំអាងស្តុកទឹកមួយកន្លែង នៅភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលនឹងមានលទ្ធភាពស្តុកទឹក បានប្រមាណជា ៨៥០.០០០ម៉ែត្រគូប ធានាបានការផ្គត់ផ្គង់ទឹក នៅតំបន់អូរស្មាច់និងតំបន់ផ្អុង ទាំងរដូវប្រាំង និងវស្សា។
លោក មាន ចាន់យ៉ាដា បានលើកឡើងថា «ប្រភពទឹកពិតជាសំខាន់ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ»។
![](https://dap-news.com/wp-content/uploads/2024/10/82-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/80-1024x682.jpg)
បើតាមលោក មាន ចាន់យ៉ាដា បានឱ្យដឹងថា ដោយសារស្ថានភាពភូមិសាស្ត្រ និងកម្រិតទឹកភ្លៀងពុំគ្រប់គ្រាន់ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់អូរស្មាច់ កំពុងប្រឈមនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ដែលតម្រូវឱ្យបងប្អូនអ្នកប្រើប្រាស់ ត្រូវសន្សំសំចៃទាំងអស់គ្នា។
![](https://dap-news.com/wp-content/uploads/2024/10/81-1-889x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)