ព័ត៌មានជាតិ

លោក ឃ្លាំង ហួត ដឹកនាំកិច្ចប្រជុំស្ដីពី សំណើសុំពិនិត្យ និងកែសម្រួលគម្រោងផ្លូវមួយខ្សែ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្ដីពីសំណើសុំពិនិត្យ និងកែសម្រួលគម្រោងផ្លូវថ្មី ទទឹង៣០ម៉ែត្រ ទៅតាមលំនាំផ្លូវចាស់ ដែលមានស្រាប់ ដើម្បីបញ្ចៀសផលប៉ះពាល់ដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ផ្ទាំងពាណិជ្ជកម្ម

បើតាមលោក ឃ្លាំង ហួត បាន​ឱ្យដឹងថា កិច្ចប្រជុំបានឯកភាពទាំងស្រុង ចំពោះសំណើរបស់ សង្កាត់ ខណ្ឌ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលបានស្នើកែសម្រួលផ្លូវខាងលើនេះវិញ ទៅតាមការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ហើយនិងគោរពស្នើសុំ ការសម្រេចពីលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការសុរិយោដី រាជធានីភ្នំពេញ ។

To Top