ព័ត៌មានជាតិ

លោកទូតចិនប្រចាំកម្ពុជា រៀបចំសន្និសីទកាសែត អំពីកិច្ចប្រជុំកំពូលអាស៊ាន​ ចិន និងអាស៊ីបូព៌ា

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤បាននិងកំពុងរៀបចំធ្វើសន្និសីទកាសែត អំពីកិច្ចប្រជុំកំពូលអាស៊ាន​ ចិន និងអាស៊ីបូព៌ា នៅស្ថានទូតរបស់ខ្លួន។

លោក​ទូត បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីចិន លី ឈាង បានអញ្ជើញចូលរួមកិច្ចប្រជុំ អាស៊ាន​និងចិន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ ហើយកិច្ចប្រជុំនោះ បានសម្រេចលទ្ធផលជាផ្លែផ្កា ជាពិសេសគឺសមាហរណកម្ម​លើវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងបានឡើងកម្រិតខ្ពស់មួយថែមទៀត។

លោកទូត បានបន្តថា យើងបានបញ្ចប់ការចរចារ និងបានផុ្តល់ភាពធានាជាប្រព័ន្ធ ជានិរន្ត នូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដែលមានទំហំធំ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំរវាងចិន និងអាស៊ាន ដែលនេះបានបង្ហាញថា បានរក្សាបានភាពជាពហុភាគី និងពាណិជ្ជកម្មសេរីជាមួយគ្នា ហើយបាននឹងជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មនេះ ហើយនិងជាកម្លាំងថ្មីមួយ សម្រាប់ការអភិវឌ្ឍនិងភាពរុងរឿងក្នុងតំបន់និងសាកល។ សមិទ្ធផលទី២ គឺផ្តោតលើកិច្ចប្រជុំដែលលោក លី ឈាង បានចូលរួមនោះ គឺបានជំរុញកិច្ចសហប្រតិបត្តិការAFTA រវាងចិននិងអាស៊ាន។ យើងក៏បានចុះហត្ថលេខាជាច្រើនលើវិស័យរួមគ្នា​ រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមទូរគមនាគមន៍ ​កសិកម្មឆ្លាតវៃ អភិបាលកិច្ច​ និងកិច្ចសហប្រតិបត្តិការអេកូឌីជីថល  និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិង​ប្រជាជន​។ ទាំងនេះ យើងបានជំរុញឱ្យកាន់តែជិតស្និទ។

To Top