ព័ត៌មានជាតិ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់យោធិនជ្រើសរើសថ្មី

កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់យោធិន ជ្រើសរើសថ្មីកងរាជអាវុធហត្ថកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ ម៉េង ស៊្រុន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ស្ពឺ មានសាសន៍ថា បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់កងកម្លាំងយោធិនថ្មី គោលបំណងដើម្បីទ្រៀមចាំជួយសង្គ្រោះដល់ជនរងគ្រោះផ្សេងៗដែលអាចកើតមានជាយកថាហេតុ។

លោកបានមានប្រសាសន៍បន្ថែមទៀតថាវគ្គបណ្តុះបណ្តាលដល់កងម្លាំងយោធិនថ្មី ក្រោមអធិបតីភាពលោកស្រីអោម ចន្ទានាយិកាសាខាកាកបាទក្រហមខេត្តកំពងស្ពឺ មានសិក្ខាកាមចំនួន ៤០នាក់។

លោកស្រី អោម ចន្នា មានប្រសាសន៍ថា លោកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលឃើញកងកម្លាំងកងរាជអាជវុធហត្ថចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ព្រមទាំងមានសិក្ខាកាមចូលរួមច្រើន។

លោកស្រីថាបើសិនជាសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមរួចហើយជួយយកទៅបង្ហាត់បង្រៀនដល់កងកម្លាំងតាមមូលដ្ឋានផងកាន់តែល្អ ដូចពាក្យរបស់រាជរដ្ឋាភិបាលមនុស្សសង្គ្រោះមនុស្ស ឬមនុស្ស ១ពាន់នាក់ ជួយសង្គ្រោះ ១ពាន់នាក់ គឺជួយគ្នាបានដូចគ្នា៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតបញ្ជាការកងរាជអាវុធហត្ថ

To Top