កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យនិងសិក្សាផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន ៤ ឃុំ ស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ ដើម្បីដាក់ចេញវិធានការសង្គ្រោះ ។
បើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង មានចំនួន ៤ ឃុំ ក្នុងនោះ ឃុំស្រង៉ែ ឃុំបឹងណាយ និងឃុំសូសែន ស្ថិតក្នុងស្រុកព្រៃឈរ ដោយឡែក ១ឃុំទៀត គឺឃុំត្រពាំងគរ ស្ថិតក្នុងស្រុកជើងព្រៃ ។
លោកអភិបាលខេត្តបានបន្តថា ដោយសារផលប៉ះពាល់ខាងលើ ជាវិធានការ អាជ្ញាធរខេត្តបានចុះពិនិត្យ និងសិក្សា ដើម្បីរៀបចំដាក់ចេញ វិធានការរំដោះទឹក បញ្ជៀសនូវផលប៉ះពាល់ផ្ទៃដី បង្កបង្កើនផល របស់ប្រជាពលរដ្ឋ ។
បើទោះជាយ៉ាងនោះក្តី លោកអភិបាលខេត្ត បានរំពឹងទុកថា ប្រសិនបើ មិនមានភ្លៀងធ្លាក់ទៀតទេ ត្រឹមរយៈពេល ៣ថ្ងៃទៀត ជំនន់ទឹកភ្លើងនេះ អាចមានភាពធូរស្បើយឡើងវិញ ៕