ព័ត៌មានជាតិ

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ គម្រោងបកប្រែសៀវភៅចិន-ខ្មែរក្រុមដំបូង បើកធ្វើនៅក្រុង Chengdu

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោងបកប្រែសៀវភៅអាស៊ី (ចិននិងកម្ពុជា) បានបើកធ្វើនៅទីក្រុងChengdu។ គ្រប់ស្ថាប័ន អ្នកជំនាញនិងបញ្ញវន្តពាក់ព័ន្ធនឹងការងារបកប្រែររវាងចិននិងកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាប្រធានគណៈកម្មការអ្នកជំនាញភាគីកម្ពុជានៃកិច្ចសហប្រតិបត្តិការ គម្រោងបកប្រែសៀភៅចិន-ខ្មែរបានលើកឡើងក្នុងសុន្ទរកថាថា ឆ្នាំ២០២៤ជាខួប៦៦ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និង ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងចិននិងកម្ពុជា។ នៅដើមឆ្នាំនេះ ក្រោមវត្តមានជាសក្ខីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងលោកLi Shulei រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រាជបណ្ឌិត្យសភាកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិនស្តីពី “គម្រោងការបកប្រែនិងបោះពុម្ពផ្សាយស្នាដៃសៀវភៅចិន-ខ្មែរ” ក្នុងគោលបំណងសហការក្នុងការបកប្រែនិងបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រ និង វប្បធម៌ខ្មែរនិងចិន។តាមរយៈការបកប្រែទៅវិញទៅមកនៃស្នាដៃទាំងនេះ ប្រទេសចិននិងកម្ពុជានឹងបើកបង្អួចថ្មីនៃការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដែលនឹងមិនត្រឹមតែជំរុញការផ្លាស់ប្តូរវប្បធម៌ស៊ីជម្រៅរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលកម្លាំងចលករថ្មីបន្ថែមទៀតសម្រាប់វិបុលភាពវប្បធម៌ទ្វីបអាស៊ីក៏ដូចជាពិភពលោកទាំងមូល។

លោក Li Pengyi ប្រធានគណៈកម្មការអ្នកជំនាញភាគីចិននៃកិច្ចសហប្រតិបត្តិការគម្រោងបកប្រែសៀភៅចិន-ខ្មែរ និង ជាអនុប្រធានសមាគមគ្រឹះស្ថានបោះពុម្ពផ្សាយប្រទេសចិនបានលើកឡើងក្នុងសុន្ទរកថាថា “គម្រោងបកប្រែសៀវភៅអាស៊ី” គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ដែលត្រូវបានលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិននៅក្នុងមហាសន្និបាតស្តីពីកិច្ចសន្ទនាអរិយធម៌អាស៊ី។

ការអនុវត្តគម្រោងបកប្រែសៀវភៅអាស៊ីទៅវិញទៅមក អាចជួយប្រជាជននៃប្រទេសនានាបង្កើនការយល់ដឹងចំពោះវប្បធម៌របស់គ្នាទៅវិញទៅមក និងបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមក ដើម្បីបង្ហាញនិងផ្សព្វផ្សាយភាពស្រស់ស្អាតនៃអរិយធម៌។ ក្នុងនាមជាផ្នែកមួយដ៏សំខាន់នៃ “គម្រោងបកប្រែសៀវភៅអាស៊ីទៅវិញទៅមក“ “ផែនការបកប្រែសៀវភៅចិន-ខ្មែរ”បានកសាងស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងកម្ពុជា។តាមរយៈការបកប្រែទៅវិញទៅមកនៃស្នាដៃនានា ប្រជាជននៃប្រទេសទាំងពីរ នឹងមានឱកាសស្វែងយល់កាន់តែច្បាស់អំពីប្រវត្តិវប្បធម៌និង ប្រវត្តិសាស្ត្ររបស់គ្នាទៅវិញទៅមក៕

To Top