ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជា ចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ។

សូមរំលឹកថា កម្ពុជាចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤នោះ គឺប្រទេសកម្ពុជា បានក្លាយជាសមាជិកទី១៤៨ ។ រយៈពេល២០ឆ្នាំមកនេះ កម្ពុជា ទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកល៕

