ព័ត៌មានជាតិ

ផ្លូវមួយចំនួន ក្នុងក្រុងតាខ្មៅ នឹងត្រូវបិទចរាចរណ៍ ដើម្បីរៀបចំពិធីប្រណាំងទូក

ភ្នំពេញ៖ ដើម្បីរៀបចំពិធីប្រណាំងទូក ឱ្យប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តកណ្តាល បានសម្រេចបិទចរាចរណ៍រថយន្តគ្រប់ប្រភេទ នៅតាមផ្លូវមួយចំនួន ក្នុងក្រុងតាខ្មៅ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។

បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា ការបិទចរាចរណ៍រថយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២១អា ចាប់ពីគល់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ (ស្ពានព្រែកសំរោង) រហូតដល់ ផ្លូវលេខ២០៧; ផ្លូវលេខ២១០ ចាប់ពីផ្លូវលេខ១១០បេ រហូតដល់ផ្លូវលេខ១១០; និងកំណាត់ផ្លូវលេខ១១០ ចាប់ពីផ្លូវលេខ២០៩ រហូតដល់ផ្លូវជាតិលេខ២១; កំណាត់ផ្លូវលេខ១០៨ ១០៩ ចាប់ពីផ្លូវជាតិ លេខ២១ ដល់ ផ្លូវលេខ២ ០៨; និងកំណាត់ផ្លូវលេខ១០៧ ចាប់ផ្លូវលេខ២០៦ ដល់ ផ្លូវជាតិលេខ២១អា ព្រមទាំងបិទចរាចរណ៍ នាវាគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ ចាប់ពីស្ទឹងព្រែកត្នោត រហូតដល់ ស្ពានព្រែកសំរោង ចាប់ពីវេលាម៉ោង ១៥:០០ នាទីល្ងាចថ្ងៃទី១៦ រហូតដល់វេលាម៉ោង ១១:០០ នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤៕

To Top