ព័ត៌មានជាតិ

ប្រធាន IMF ជំរុញឱ្យអ្នកបង្កើតគោលនយោបាយ កាត់បន្ថយសីតុណ្ហភាពភូមិសាស្ត្រនយោបាយ ចំពេលមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក

afp

វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានជំរុញអ្នកបង្កើតគោលនយោបាយឱ្យ “បន្ថយសីតុណ្ហភាពភូមិសាស្ត្រនយោបាយ” ដោយសារកំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលមធ្យម ត្រូវបានព្យាករណ៍ថាមានការធ្លាក់ចុះ” ។

លោកស្រី Georgieva បានឲ្យដឹងនៅក្នុងសុន្ទរកថាដែលលើកវាំងននមុនកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោកឆ្នាំ២០២៤ ថា “យើងទាំងអស់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះ ដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា និងសក្តានុពលរបស់វាក្នុងការធ្វើឱ្យមានអស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ និងទីផ្សារប្រេង និងឧស្ម័នពិភពលោក” ។

ប្រធាន IMF រូបនេះបានលើកឡើងថា អត្រាអតិផរណាអាចនឹងធ្លាក់ចុះ ប៉ុន្តែកម្រិតតម្លៃខ្ពស់ជាង “នៅទីនេះដើម្បីបន្ត” ។

លោកស្រីបន្ដថា ក្នុងស្រុក រដ្ឋាភិបាលត្រូវតែធ្វើការដើម្បីកាត់បន្ថយបំណុល និងបង្កើតការការពារឡើងវិញសម្រាប់ការតក់ស្លុតបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Georgieva ក៏បានជំរុញឱ្យអ្នកបង្កើតគោលនយោបាយផ្តោតលើកំណែទម្រង់ – ធ្វើឱ្យទីផ្សារការងារធ្វើការសម្រាប់មនុស្ស ប្រមូលទុន និងបង្កើនផលិតភាព៕

ប្រែសម្រួល ឈូក បូរ៉ា

To Top