ព័ត៌មានជាតិ

កម្ពុជា-ចិន នឹងរៀបចំពិព័រណ៍ម្ហូបអាហារ លើទឹកដីខេត្តសៀមរាប នៅថ្ងៃទី២៦-២៧ តុលា

ភ្នំពេញ៖ កម្ពុជា-ចិន នឹងរៀបចំពិព័រណ៍ម្ហូបអាហារ (Cambodia-China Gastronomy Week) ដែលមានការចូលរួម ដាក់តាំងបង្ហាញម្ហូបអាហារល្បីៗ របស់ប្រទេសទាំងពីរ ចំនួនប្រមាណ១០០ស្តង់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅលើទឹកដីនៃខេត្តសៀមរាប។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ “Good Food for All” ដែលមានវាគ្មិនល្បីៗមកចែករំលែក បទពិសោធស្តីពីម្ហូប អាហារកម្ពុជា និងចិន។
ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែ ទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការ ផ្សព្វផ្សាយ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ព្រមទាំងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំ ទស្សនាសៀមរាប ២០២៤” សំដៅទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យ កាន់តែច្រើនថែមទៀត។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយអំពី ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ខាងលើនេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិន ឱ្យមកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនថែមទៀត។

សូមទំនាក់ទំនងចុះឈ្មោះចូលរួម ពិព័រណ៍ខាងលើ តាមរយៈទូរសព្ទលេខ ០៩៣ ៩៣៣ ៩៨២ (WeChat) ឬអ៊ីម៉ែល lycheaeng@yahoo.com ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top