ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ប្រាប់ភាគីថៃ ឱ្យផ្ញើឯកសារគំនិតផ្តួចផ្តើម “៦ប្រទេស គោលដៅ១” មកកម្ពុជា តាមផ្លូវការទូត

រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់អាស៊ាន ។

ក្នុងជំនួបកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ភាគីថៃ បានលើកឡើងគំនិតផ្តួចផ្តើមអំពី «6 countries, one destination»។ គំនិតផ្តួចផ្តើម “៦ប្រទេស គោលដៅ១” មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។

លោក ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីថៃ និងកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងស្នើសុំភាគីថៃ ផ្ញើនូវឯកសារទស្សនាទាន គ្រប់ជ្រុងជ្រោយមកកម្ពុជា តាមផ្លូវការទូត៕

To Top