ព័ត៌មានជាតិ

លោក ហួត ហាក់ ចុះពិនិត្យជាក់ស្តែង នូវសក្តានុពលតំបន់ទេសចរណ៍ ក្នុងខេត្តក្រចេះ

រូបភាព៖ក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះបាន អញ្ជើញចូលទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែង នូវរមណីយដ្ឋានអន្លង់ផ្សោតកាំពី ក្នុងខេត្តក្រចេះ ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង និងសក្តានុពលតំបន់ទេសចរណ៍ក្នុងស្រុក។

សូមជម្រាបជូនថា រមណីយដ្ឋានអន្លង់ផ្សោតកាំពី គឺជាកន្លែងជិះទូកទស្សនាសត្វផ្សោតដ៏ពេញនិយមមួយនៅតាមសណ្តរដងទន្លេមេគង្គ ព្រោះសត្វផ្សោតប្រភេទនេះ ជាសត្វដ៏កម្របំផុតមួយនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ហើយត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជមួយ ដែលកម្ពុជាត្រូវយកចិត្តទុកដាក់ចាំបាច់ក្នុងការថែរក្សា ការពារ និងអភិរក្ស ព្រមទាំងជាសក្តានុពលទេសចរណ៍មួយដ៏សំខាន់នៅកម្ពុជា៕

To Top