ខេត្តមណ្ឌលគិរី៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងស្ថានភាពផ្លូវ២ខ្សែ នៅខេត្តមណ្ឌលគិរី។
ផ្លូវទាំងពីរខ្សែររួមមាន ៖
-ខ្សែទី១ ៖ ការដ្ឋានស្ថាបនាផ្លូវល្បាយថ្មភ្នំប្រវែង ១០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចភូមិរង្សី ឃុំស្រែសង្គម ទៅភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាគម្រោងទឹកជំនន់ ។ ផ្លូវនេះបានចាប់ផ្ដើមស្ថាបនាកាលពីខែ មិថុនា ឆ្នាំ២០២៤ លទ្ធផលសម្រេចបាន ៥៣% គ្រោងនឹងបញ្ចប់នៅ ខែវិច្ឆិកា ឆ្នាំនេះ ។ ក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋមន្រ្ដី បានណែនាំឱ្យមន្រ្ដីបច្ចេកកទេស ប្រចាំការនៅការដ្ឋាន ត្រួតពិនិត្យលើបច្ចេកទេសនៃការស្ថាបនា អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគំនូសប្លង់ដើម្បីធានាបានទាំងបរិមាណ និងគុណភាព ។
-ខ្សែទី២ ៖ ជាប្រភេទផ្លូវល្បាលក្រួសមានស្ថានភាពទ្រុឌទ្រោម ប្រវែង ៧ គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្រែសង្គម ទៅដល់ភូមិអន្រ្ដេះ ឃុំអបួនលើ ស្រុកកោះញែក ។ ផ្លូវនេះនឹងធ្វើការស្ថាបនាដោយក្រាលកៅស៊ូពីរប្រភេទ DBST ក្នុងផែនការ ៣ឆ្នាំ (២០២៥-២០២៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
បន្ទាប់មកលោករដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ពានអូរច្បារ ប្រវែង ៧៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០១១ ៕