ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅសាលាឃុំវិហារសួរ ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សាលាឃុំកំពង់ពពិល និងសាលាឃុំស្មោងខាងជើង ខេត្តព្រៃវែង សាលាឃុំកោងកាង សាលាឃុំស្រឡប់ និងសាលាឃុំកណ្តោលជ្រុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_11-40-01-1024x682.jpg)
លោកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ បញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយ ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើការពិនិត្យផ្ទៀងផ្ទាល់ លើទិន្នន័យរបស់ខ្លួន និងធ្វើការប្តឹងជំទាស់ ឬតវ៉ា បានចំពោះករណី បាត់ឈ្មោះ ទិន្នន័យមិនច្បាស់លាស់ ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនជាដើម។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_11-40-06-1024x682.jpg)
សូមជម្រាបជូនថា ការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានការបិទផ្សាយ ទូទាំងប្រទេស នៅតាមសាលាឃុំ សង្កាត់ ឬទីតាំងណាមួយ ក្នុងឃុំសង្កាត់ទូទាំងប្រទេស និងក៏អាចពិនិត្យផ្ទៀងផ្ទាល់ បានតាមរយៈគេហទំព័រគ.ជ.ប voterlist.nec.gov.kh ឬចូលរកតាមកម្មវិធី ទូរសព្ទតាមរយ ៖ App NEC KH ផងដែរ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_11-40-11-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_11-40-15-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_11-40-23-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)