កំពង់ស្ពឺ ៖ ដោយអនុវត្ត តាមបទបញ្ជានិងកិច្ចសហការ ដឹកនាំពីកម្លាំងជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ត្រួតពិនិត្យទីតាំង ដែលមានការសង្ស័យ ប្រព្រឹត្តល្មើសធ្វើទារុណកម្មលើជនបរទសជាបុគ្គលិកធ្វើការ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះបង្គលគីឡូម៉ែត្រលេខ៣២-៣៣ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-25_09-07-27.jpg)
កិច្ចប្រតិបត្តិការនេះដឹកនាំ ដោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន កណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួល និតិវិធីពីឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-25_09-07-30.jpg)
ក្នុងប្រតិបត្តិការ បានរកឃើញ ជនបរទេសជាង១ពាន់នាក់ ដើម្បីយកមកសាកសួរនៅអគ្គស្នង ការនគរបាលជាតិ៕
ដោយ៖សុខសុភ័ណ្ឌ រូបថតស្នងការដ្ឋាន
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-25_09-07-34.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)